Blockdit Logo
Blockdit Logo (Mobile)
สำรวจ
ลงทุน
คำถาม
เข้าสู่ระบบ
มีบัญชีอยู่แล้ว?
เข้าสู่ระบบ
หรือ
ลงทะเบียน
Knowledge Lerner
•
ติดตาม
4 มิ.ย. 2022 เวลา 11:29 • การศึกษา
#ខ្ញុំមិនអីទេ!
my phone 📱 photo
ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តញញឹម កំប្លែង សប្បាយៗ ហើយមើលទៅហាក់បីដូចជាគ្មានទុក្ខកង្វល់អ្វីច្រើនឡើយ។ ហេតុផលទាំងនេះហើយ ទើបមនុស្សជាច្រើនមើលមកថាខ្ញុំរឹងមាំ មិនសូវពិបាកចិត្ត ឬមើលឃើញខ្ញុំមានសេចក្តីសុខជាដើម។ ប៉ុន្តែធាតុពិត គ្រប់កាលៈទេសៈ គ្រប់ពេលវេលា និងគ្រប់ស្ថានភាពរស់នៅប្រចាំថ្ងៃរបស់ខ្ញុំ គឺមិនខុសពីអ្នករាល់គ្នាឡើយ មានសុខ ហើយក៏មានទុក្ខ វាដើរទៅទន្ទឹមគ្នា គ្មានអ្នកណាសមប្រកបរហូតនោះទេ។
គ្រប់យ៉ាងមិនមែនមកពីខ្ញុំពូកែ ឬចេះអត់ធ្មត់គ្រប់រឿងឡើយ ប៉ុន្តែខ្ញុំព្យាយាមលាក់បាំង ធ្វើខ្លួនឱ្យរឹងមាំ និងសម្តែងចេញមកបានល្អទៅវិញទេ ល្អរហូតដល់ថ្នាក់គេមើលមិនដឹង។ វាគ្មានជម្រើសច្រើនទេ ខ្ញុំត្រូវតែធ្វើបែបនេះ ព្រោះអាចឱ្យខ្ញុំកុហកខ្លួនឯងបានមួយគ្រាៗ ហើយក៏មិនចាំបាច់អំពល់ទុក្ខដល់អ្នកដទៃដែរ។
ខ្ញុំមិនចូលចិត្តបង្ហាញចេញមក តែខ្ញុំពេញចិត្តចំពោះការអត់ទ្រាំ និងរៀនរស់នៅជាមួយវាជាង ហើយជឿជាក់ថាគ្មានអ្នកណាម្នាក់ចាំតែលើកទឹកចិត្តគ្រប់ពេលទេ បើយើងមិនព្រមធ្វើដោយខ្លួនឯងនោះ។
យ៉ាងណាក៏ដោយ ខ្ញុំនៅតែអាចក្រោកឈរ និងអាចឈានជើងដើរទៅមុខបាន ទោះបីជារាងណែនទ្រូង ថប់ដង្ហើម និងត្រូវហត់នឿយបន្តិចក្តី ប៉ុន្តែវាកាន់តែធូរស្បើយឡើងៗ គឺនៅពេលដែលខ្ញុំអាចស៊ាំ ឬអាចជម្នះបានខ្លះៗ ហើយរាល់លទ្ធផលអាចកើតមាន ក៏ព្រោះតែពាក្យថា«ខ្ញុំមិនអីទេ!»៕
សៀវភៅ #មនុស្សខ្មៅ🌿 🥳🤍
พัฒนาตัวเอง
ปรัชญา
เรื่องเล่า
บันทึก
ดูเพิ่มเติมในซีรีส์
Merci Beaucoup Knowledgement
โฆษณา
ดาวน์โหลดแอปพลิเคชัน
© 2024 Blockdit
เกี่ยวกับ
ช่วยเหลือ
คำถามที่พบบ่อย
นโยบายการโฆษณาและบูสต์โพสต์
นโยบายความเป็นส่วนตัว
แนวทางการใช้แบรนด์ Blockdit
Blockdit เพื่อธุรกิจ
ไทย